ព្រះរាជាណាចក្រកម្ពុជា(រឺហៅថាប្រទេសខ្មែរ) ស្ថិតនៅតំបន់អាសីអាគ្នេយ៍ដែលមានប្រជាជនសរុបចំនួនប្រម៉ាណ១៥លាននាក់។មានរាជធានីភ្នំពេញជាបេះដូងនៃប្រទេស។
  ពិធីតាំងពិព័រណ៍កម្ពុជា២០១៥ ដ៏អស្ចារ្យបានប្រារព្ធឡើងនៅប្រទេសជប៉ុនជាលើកដំបូង។មានភ្ញៀវយ៉ាង ច្រើនកុះករបានចូលរួម និងរីករាយជាមួយនិងការសំដែងរបស់សិល្បករល្បីៗមកពីប្រទេសកម្ពុជា ម្ហូបខ្មែរជាច្រើនមុខ និងមានស្តង់លក់ផលិតផលកម្ពុជាជាច្រើន។
  អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាបមានចម្ងាយ៧គ.មពីទីរួមខេត្ត វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងរួចរាល់នៅដើមសតវត្សទី១២ដោយសូរ្យ វរ្ម័នទី២ ដែលជាស្នាដៃដ៏អស្ចារ្យ។
    ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) ឈ្មោះផ្លូវការ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ដែលមានផ្ទៃដីសរុបរួម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ប្រទេសនេះមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។
    ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន ថា ប្រទេសខ្មែរ ក៏បាន ថា ខេមរប្រទេស ក៏បាន ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ យើងអាចហៅប្រទេសយើងបានតាមត្រូវការ ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។
    មានប្រជាជនជាង ១៤,៨ លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧០ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបានកាន់ដោយប្រជាជនកម្ពុជាប្រហែល ៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានវៀតណាម ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗទៀត។រាជធានី និង ទីក្រុងធំបំផុតគឺ ភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះបាទ នរោត្តម-សីហមុនី ដែលជាព្រះមហាក្សត្រមួយអង្គដែលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។